តើត្រូវផ្គូផ្គងស្វែងរកដៃគូអនាគតយ៉ាណា?

 

ដំណើរការលំអិតៈ

ដំណើរការនៃការណាត់ជួបគឺផ្តើមចេញពីការមកជួបអ្នកពិគ្រោះយោបល់របស់យើង នៅការិយាល័យសេវាកម្មរបស់យើង ដើម្បីអនុញ្ញាតអោយយើងកំណត់បាននូវអ្វីដែលអ្នកកំពុងតែស្វែងរកចំពោះដៃគូអនាគតរបស់ខ្លួន ដើម្បីធ្វើការប្រៀបធៀបផ្គូផ្គងជាមួយសមាជិកណាមួយទៀតដែលយើងមាន។ យើងនឹងជជែកជាមួយអ្នក អំពីរបៀបរបបនៃការរស់នៅរបស់អ្នក ចំណង់ចំណូលចិត្តរបស់អ្នក គោលដៅនៃទំនាក់ទំនងរបស់អ្នក និងអ្វីដែលអ្នកទទួលយកបាន និងមិនទទួលយកបាន កាលពីពេលមុន និងទៅមុខទៀតថាតើមានការប្រែប្រួលឬទេ។ បន្ទាប់មកទៀត យើងនឹងធ្វើការផ្គូផ្គងផ្សំផ្គុំ ជាមួយនឹងសមាជិកយើងដែលមានស្រាប់ តាមរយៈព័ត៌មានដែលយើងទទួលបាន។

“តើខ្ញុំត្រូវបានផ្គូផ្គងផ្សំផ្គុំ ជាមួយនឹងអ្នកស្វែងរកដៃគូអនាគតផ្សេងទៀតយ៉ាងណា?” នេះគឺជាសំនួរដែលតែងតែត្រូវបានសួរជាញឹកញាប់។

អ្នកស្វែងរកដៃគូអនាគតរបស់យើងម្នាក់ៗមានលក្ខខណៈខុសៗគ្នា ដាច់ដោយឡែកពីគ្នា។ ដោយសារមូលហេតុនេះហើយ មុនពេលយើងចាត់ចែងណែរនាំអោយជួបនឹងអ្នកស្វែងរកដៃគូអនាគតម្នាក់ផ្សេងទៀត យើងតែងតែសួរសំនួរចំពោះខ្លួនយើងជាច្រើនសំនួរ ដូចជាៈ “តើមានផ្នែកណាខ្លះរបស់អ្នកស្វែងរកមានភាពបត់បែនបាន និងមានផ្នែកណាខ្លះដែលមិនអាចបត់បែនបាន?” “តើអ្នកទាំងពីរនេះមានគុណតំលៃដូចគ្នាឬស្រដៀងគ្នាដែរឬទេ?”

អ្នកពិគ្រោះយោបល់របស់យើងមានបទពិសោធន៍ មានវិជ្ជាជីវៈ និងធ្វើការផ្គូផ្គងផ្សំផ្គុំ សមាជិកដោយឈរលើមូលដ្ឋាន បុគ្គលិកលក្ខខណៈ កាយសម្បទា គុណតំលៃ និងតំរូវការចាំបាច់មួយចំនួន។ វាមិនមែនជាការផ្គូផ្គងផ្សំផ្គុំតាមកុំព្យូទ័រនោះទេ តែវាគឺជាការផ្គូផ្គងផ្សំផ្គុំតាមអព្ពន្តញ្ញាណ និងភាពសមហេតុសមផល។ អ្នកពិគ្រោះយោបល់របស់យើង ត្រូវបានបង្រៀនអោយចេះ ផ្គូផ្គងផ្សំផ្គុំតាមរបៀបអព្ពន្តញ្ញាណ និងភាពសមហេតុសមផលនេះ។

យើងវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃការរក្សាការសំងាត់ របស់សមាជិកស្វែងរកដៃគូអនាគតរបស់យើង ដោយយើងផ្តល់ជូនតែលេខកូដសំគាល់តែប៉ុណ្ណោះ ដោយយើងមិនបានបង្ហាញអោយដឹងនូវព័ត៌មានផ្សេងទៀត ដូចជាអសយដ្ឋាន លេខទូរស័ព្ទ ឬឈ្មោះក្រុមហ៊ុនរបស់សមាជិកស្វែងរកដៃគូអនាគតរបស់យើងនោះទេ។

នៅពេលយើង ជ្រើសរើសរកឃើញអ្នកស្វែងរកដៃគូអនាគតដែលមានលក្ខខណៈសក្តិសមហើយ យើងនឹងធ្វើការទាក់ទងតាមទូរស័ព្ទទៅកាន់អ្នក ក្នុងរយៈពេលប្រមាណជា ១ ទៅ ២សប្តាហ៍ ក្រោយបន្ទាប់ពីអ្នកបានចុះឈ្មោះចូលជាសមាជិកជាមួយសេវាកម្មរបស់យើង ដើម្បីប្រាប់អ្នកអំពីសមាជិកដែលយើងបានជ្រើសរើសសំរាប់អ្នក។ យើងនឹងផ្តល់អោយអ្នកនូវព័ត៌មាន ដោយរៀបរាប់ជាលំអិតអំពីអ្នកដែលត្រូវជួបនោះ និងមូលហេតុអ្វីខ្លះបានជាយើងគិតថាអ្នកនោះសក្តិសមនឹងអ្នក។ ព័ត៌មានទាំងឡាយ ដែលយើងបានដឹងអំពីអ្នក ត្រូវបានយកមកពិចារណា និងប្រើប្រាស់ក្នុងដំណើរការផ្គូផ្គងផ្សំផ្គុំនេះ។

ប្រសិនបើអ្នកបានព្រមព្រៀង ពេញចិត្ត ហើយអាចទទួលយកបានអ្នកស្វែងរកដៃគូអនាគតដែល បានណែរនាំដោយសេវាកណ្តាលរបស់យើងហើយ អ្វីដែលអ្នកត្រូវធ្វើជាបន្ទាប់នោះ គឺគ្រាន់តែបង្ហាញខ្លួនតាមការណាត់ជួបនៅឯភោជនីយដ្ឋានមួយ រួចរីករាយញ៉ាំអាហារជាមួយដៃគូដែលត្រូវជួបនោះជាការស្រេច។ គោលបំណងរបស់សេវាកម្មរបស់យើង គឺណែរនាំមនុស្សដែលមានលក្ខខណៈដូចគ្នា ឬក៏ប្រហាក់ប្រហែលគ្នាបំផុត និង ចំពោះម៉ោងពេល និងទីកន្លែង ដែលបានជ្រើសរើសត្រូវតែមានភាពងាយស្រួលសំរាប់អ្នកទាំងពីរ។ ប៉ុន្តែ ប្រសិនបើការចាត់ចែងពេលវេលាជួបគ្នាសំរាប់ញ៉ាំអាហារថ្ងៃត្រង់មិនមានភាពងាយស្រួលសំរាប់អ្នកទាំងពីរទេ យើងនឹងចាត់ចែងរៀបចំសំរាប់ការជួបគ្នាផឹកកាហ្វេ ឬអាហារពេលល្ងាច នៅបន្ទាប់ពីម៉ោងធ្វើការក៏បាន។

នៅចុងបពា្ចប់នៃការញ៉ាំអាហារមួយពេលជាមួយគ្នា អ្នកអាចធ្វើការដោះដូរនាមប័ណ្ណអោយគ្នាទៅវិញទៅមក ហើយអ្នកទាំងពីរអាចរៀបចំផែនការដើម្បីជួបគ្នាជាថ្មីម្តងទៀតនៅពេលក្រោយមកប្រសិនបើខ្លួនមានការពេញចិត្ត។ បន្ទាប់ពីការជួបហើយ សមាជិកតំរូវអោយជួយបំពេញទំរង់ផ្តល់អនុសាសន៍ ឬក៏ទាក់ទងមកយើងដើម្បីធ្វើការឆ្លើយតបទៅនឹងអ្វីដែលអ្នកបានយល់ឃើញបន្ទាប់ពីបានជួប ហើយ ព័ត៌មានដែលបានឆ្លើយតបទាំងនោះនឹងផ្តល់ផលប្រយោជន៍ដល់យើងក្នុងការស្វែងរកសមាជិកថ្មីទៀតអោយកាន់តែមានភាពប្រសើរជាងនេះនៅពេលខាងមុខ៕

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com