You are here: សេវាស្វែងរកដៃគូអនាគត

សេវាកម្មស្វែរកដៃគូអនាគត

សេវាកម្មផ្គូរផ្គងតាមការណាត់ជួប ហូបអាហារថ្ងៃត្រង់ដំបូងបំផុត នៅកម្ពុជា

ម៉ាយបេសខន់សាល់ ជាសេវាកម្មផ្គូរផ្គងតាមការណាត់ជួបហូបអាហារថ្ងៃត្រង់ ដំបូងបំផុតនៅកម្ពុជា ដែលមានការរៀបចំ ចាត់ចែងអោយមានការណាត់ជួបគ្នា រវាងអ្នកនៅលីវដែលមានការជាប់រវល់ហើយ ចង់ស្វែងរកដៃគូអនាគតក្នុងបរិយាកាស រីករាយ ស្ងប់ស្ងាត់តាមរយៈការហូបអាហារថ្ងៃត្រង់ ជាមួយគ្នាដោយពុំមានការបង្ខិតបង្ខំពីភាគីណាឡើយ។

សេវាកម្មនេះ ត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុង ខែឧសភា ឆ្នាំ២០០៨ ហើយត្រូវបានផ្អាកមួយរយៈពេល រហូតមកដល់ ខែសីហា ឆ្នាំ២០១១ ទើបបាន ចាប់ផ្តើមជាថ្មី ក្នុងគោលបំណងផ្តល់ជូននូវទីកន្លៃងកណ្តាលមួយ ដែលជួយអោយអ្នកចង់ស្វែងរក ដៃគូអនាគតដែលមានការជាប់រវល់បានជួបនឹងដៃគូអនាគតដែលមានចំណង់ចំណូលចិត្តដូចគ្នា។

 

សមាជិកដែលបានចុះឈ្មោះចូលរួមក្នុងសេវាកម្មរបស់យើង គឺសុទ្ធសឹងតែជាអ្នកនៅលីវដែលមាន អាជីពជោគជ័យ មានការងារធ្វើត្រឹមត្រូវ មានអាជីវកម្មផ្ទាល់ខ្លួន ហើយមានបំណងពិតប្រាកដក្នុងការ ស្វែងរកដៃគូអនាគតរបស់ខ្លួន។ នៅក្នុងបញ្ជីទិន្នន័យរបស់យើង យើងមានសមាជិកស្វែងរកដៃគូ អនាគតជាច្រើន ដួចជា អ្នកគ្រប់គ្រង អ្នកប្រតិបត្តិ នាយក អ្នកគ្រប់គ្រងរដ្ឋបាល មេធាវី គណនេយ្យករ វេជ្ជបណ្ឌិត និងសហគ្រិន ដែលអ្នកទាំងនេះបានបើកចិត្តទូលាយក្នុងការទទួលយក និងក្នុងការ កសាងសុភមង្គល ដើម្បីស្វែងរកដៃគូអនាគតរបស់ខ្លួនតាមរយៈសេវាកណ្តាលនេះ បន្ទាប់ពីពួកគាត់ មានមុខរបរ ឬការងារ រឹងម៉ាំរួចហើយ។

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com