ស្វែងរកស្នេហាពិតនៅឯណា និងរកដោយរបៀបណា?

សៀវភៅ ស្វែងរកស្នេហាពិតនៅឯណានិងរកដោយរបៀបណា?

លេខ ISBN-13: 978-99950-896-5-8

អ្នកនិពន្ធៈ ហាស់ វាសនា

កាលបរិច្ឆេទបោះពុម្ពៈ ខែ ឧសភា ឆ្នាំ២០០៨

 

សេវា ម៉ាយ បេស ខន់សាល់ មានលក់សៀវភៅ ស្វែងរកស្នេហាពិតនេះនៅ គ្រប់បណ្ណាគារលក់សៀវភៅទាំងអស់ នៅរាជធានីភ្នំពេញ។

តើខ្ញុំនឹងទទួលបានការយល់ដឹង អ្វីខ្លះពីការអាន សៀវភៅស្វែងរកស្នេហាពិតនេះ?

បន្ទាប់ពីបានអានសៀវភៅ ស្វែងរកស្នេហាពិតនៅឯណានិងរកដោយរបៀបណា?នេះ រួចអ្នកនឹងអាចយល់ដឹងពីចំណេះដឹងទូទៅ ដែលទាក់ទងនឹង ស្នេហាពិត និងមធ្យោបាយដើម្បីស្វែងរក អោយឃើញស្នេហាពិត។ អ្នកនឹងបានយល់ដឹងច្បាស់ពីអ្វីទៅជាស្នេហាពិត? ស្វែងរកស្នេហាពិតដោយរបៀបណា? នឹងទទួលយកស្នេហាពិត នោះដោយរបៀបណា? សៀវភៅនេះ នឹងផ្តោតសំខាន់ទៅលើមូលហេតុអ្វីខ្លះ ដែលធ្វើអោយបុរសនិងនារីជួបប្រទះនូវស្នេហាមិនពិត ស្នេហាមិនចង់បាន ស្នេហាបន្លំបោកប្រាស់ និងវិបត្តិស្នេហាគ្រប់យ៉ាដូចជា ស្នេហាដោយមានការលាក់បាំងប្រវត្តិរូបពិត ស្នេហាដោយឪពុកម្តាយបង្ខំ ស្នេហាដោយសំឡឹងមើលឃើញតែមាសប្រាក់បុណ្យសក្តិ និងទ្រព្យសម្បត្តិ ស្នេហាតាមរយៈទូរស័ព្ទ តាមរយៈអ៊ីនធើណិត ស្នេហាដោយចៃដន្យ ស្នេហាស្គាល់គ្នារយៈពេលខ្លីពេក ស្នេហាភ្លើងចំបើង ស្នេហាលេងសើច ស្នេហាវ័យក្មេងពេក។ល។និង។ល។ បញ្ហាស្នេហាទាំងអស់នេះ លទ្ធផលចុងក្រោយនោះគឺជាស្នេហាមិនពិត។ សៀវភៅនេះ នឹងផ្តោតទៅលើកត្តាមួយចំនួនដែលឆ្លុះបញ្ចាំងអោយឃើញពីមូលហេតុនៃស្នេហាមិនពិតនេះ។ អ្នកនិពន្ធក៏បានលើកយកនូវការប្រៀបធៀបពីរបៀបនៃការស្វែងរកស្នេហាពិតពីសម័យមុន និងការស្វែងរកស្នេហាពិតនៅសម័យឥឡូវនេះដែលជាសម័យបច្ចេកវិទ្យាទំនើប ថាតើវាមានភាពខុសគ្នាយ៉ាងណា? និងផ្តល់ជូននូវគំនិតធំៗចំនួន៣ដែលជាដំណោះស្រាយសំរាប់ការស្វែងរកដៃគូអនាគតរបស់បុរសនិងនារីនេះ ព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់នូវមធ្យោបាយដែលជាដំណោះស្រាយទាំងបីនេះ។ ហើយនៅទីបំផុត អ្នកនឹងបានយល់ច្បាស់អំពី ស្នេហាពិត ការស្វែងរកស្នេហាពិត ការស្វែងរកដៃគូអនាគត និងដំណោះស្រាយដែលបុរសនិងនារីត្រូវជ្រើសរើសប្រើប្រាស់ និងចាប់ផ្តើមដោយត្រឹមត្រូវពីដំបូងទី ដើម្បីនឹងអាចឈានឆ្ពោះទៅកសាងបាននូវទំនាក់ទំនងរឹងម៉ាំ និងស្វែងរកស្នេហាពិតដូចបំណង។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ហើយចង់ទាក់ទងទិញដោយផ្ទាល់ សូមទាក់ទងមកកាន់ ទូរស័ព្ទលេខៈ ០១២ ៨៨ ០០ ៩៥ / ០១១ ៥១ ៣៣ ៤២ / ០១៦ ៤៣ ៦៦ ៥២ យើងខ្ញុំនឹងចាត់ចែងបញ្ជូនទៅកាន់ទីកន្លែងរបស់លោកអ្នកដោយមិនគិតថ្លៃ!

អារម្ភកថារបស់អ្នកនិពន្ធ!

បញ្ហាជីវិតតែងតែចោទចំពោះមនុស្សគ្រប់រូបដោយមិនប្រកាន់ពណ៌សម្បុរឡើយ។ ការស្វែងរកសុភមង្គលគឺជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សគ្រប់រូប។ ក្នុងដំណើរឆ្ពោះទៅរកសុភមង្គលគឺត្រូវតែកសាងអោយបាននូវសុភមង្គល ហើយដើម្បីកសាងបាននូវសុភមង្គល គឺត្រូវចាប់ផ្តើមពីការស្វែងរកដៃអនាគតដើម្បីរួមដំណើររួមសុខរួមទុក្ខជាមួយគ្នា។ ការរៀបអាពាហ៍ពិពាហ៍ ជារឿងមួយងាយស្រួលដោយគ្រាន់តែធ្វើជាពិធីឡើងនោះ ប៉ុន្តែអ្វីដែលជារឿងលំបាកនោះ សួរថាអ្នកទាំងពីរបន្ទាប់ពីបានរៀបការរួចហើយ តើអាចរស់នៅជាមួយគ្នាបានសេចក្តីសុខ និងមានសុភមង្គលដែរឬទេ? មានគូស្វាមីភរិយាជាច្រើនដែលបានរៀបអាពាហ៍ពិពាហ៍ហើយ បានចែកផ្លូវគ្នា បែកបាក់គ្នាទៅវិញដោយមិនអាចនៅរួមរស់ជាមួយគ្នាបាន។

សំនួរសួរថា តើនេះបណ្តាលមកពីមូលហេតុអ្វី? ចំលើយចំពោះសំនួរនេះអាចមានចំលើយច្រើនរាប់មិនអស់ និងមានហេតុផលផ្សេងគ្នា ប៉ុន្តែហេតុផលដ៏សំខាន់មួយក្នុងចំណោមហេតុផលទាំងនោះ គឺបណ្តាលមកពីអ្នកទាំងពីរចាប់ផ្តើមខុសពីដំបូងទី មានន័យថាស្គាល់គ្នាមិនបានច្បាស់លាស់។

មានគូស្វាមីភរិយា មានចំនួនតិចតួចណាស់ដែលអាចរស់នៅជាមួយគ្នាបាន ហើយមានសុភមង្គល។ ដូច្នេះ ថាតើមានកត្តាសំខាន់ចាំបាច់អ្វីខ្លះ?ដែលធ្វើអោយការចាប់ផ្តើមនៃគូស្វាមីភរិយាថ្មីនេះអាចរស់នៅជាមួយគ្នាបានហើយមានសុភមង្គលតរៀងទៅដោយគ្មានការបែកបាក់ ប្រេះឆានោះ? ចំលើយគឺថាអ្នកទាំងពីរគួរតែមានការចាប់ផ្តើមដោយត្រឹមត្រូវ។ តើមានមូលហេតុអ្វីខ្លះដែលធ្វើអោយគូស្វាមីភរិយាថ្មីដែលទើបតែរៀបអាពាហ៍ពិពាហ៍បានមួយរយៈពេលខ្លីនេះគ្មានសុភមង្គល ហើយបែកបាក់លែងលះគ្នាទៅវិញ?

សៀវភៅនេះ នឹងលើកយកមកបង្ហាញជូននូវច្រកចេញមួយដែលនឹងផ្តល់ជូនចំពោះអ្នកទាំងឡាយណាដែលកំពុងតែស្វែងរកស្នេហាពិត ឬស្វែងរកដៃគូអនាគត ដោយធ្វើអោយអ្នកទាំងពីរបុរសនិងនារីមានសង្ឃឹមថាអាចនឹងរស់នៅជាមួយគ្នាបាន ហើយមានសុភមង្គលដោយជៀសផុតនូវការបែកបាក់ លែងលះ ស្នេហាមិនដូបំណង នឹងអាចឈានឆ្ពោះទៅកសាងបាននូវស្នេហាពិតប្រាកដប្រកបដោយសុភមង្គលនៅពេលអនាគត។ បញ្ហាគឺនៅត្រង់ថា មុនពេលដែលអ្នកទាំងពីរចាប់ដៃគ្នាជាប្តីប្រពន្ធ តើកំរិតនៃការស្គាល់គ្នាមុនពេលរៀបការនោះវាមានកំរិតណា? ថាតើភាគីបុរសនិងនារីត្រូវស្វែងយល់អំពីអ្វីខ្លះពីគ្នាទៅវិញទៅមក? កំរិតនិងលក្ខខណ្ឌនៃការដែលអាចទទួលយកគ្នាបានមានកំរិតណាដែរ? ទាំងការសិក្សាអប់រំ បទបិសោធន៍ការងារ និងការទទួលខុសត្រូវមានកំរិតយ៉ាងណា? លក្ខខណ្ឌនៃក្រុមគ្រួសារ និងរបៀបរបបនៃការរស់នៅរបស់ភាគីនិមួយៗមានកំរិតយ៉ាងណា? ថាតើភាគីទាំងពីរអាចទទួលយកគ្នាបានកំរិតណា? តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីប្រមូលបាននូវរាល់ព័ត៌មានទាំងអស់នេះ ដើម្បីយកមកធ្វើការសំរេចចិត្ត មុននឹងសំរេចចិត្តថានឹងរាប់អានជាមិត្តល្អបំផុត ជាដៃគូអនាគត ឬក៏ជាមិត្ត១០០ឆ្នាំ ដើម្បីឈានឆ្ពោះទៅរៀបការជាមួយនឹងនរណាម្នាក់នោះ? តើកំរិតនៃការចង់បានរបស់ភាគីបុរសនិងភាគីនារីមានកំរិតណា? តើទៅរកអ្នកដែលខ្លួនស្រលាញ់ហើយគេក៏ស្រលាញ់ខ្លួនត្រលប់មកវិញដែរនោះនៅឯណា? តើមានមធ្យោបាយ ឬច្រកណាដែលអាចជួយអោយបុរសនិងនារីរកឃើញនូវសេ្នហានោះ? ចំលើយនិងដំណោះស្រាយចំពោះសំនួរទាំងអស់ខាងលើនេះ គឺជាគោលបំណងចំបងនៃសៀវភៅនេះហើយ។ សៀវភៅនេះត្រូវបានដាក់ចំណងជើងថា តើទៅស្វែងរកស្នេហាពិតនៅឯណានិងរកដោយរបៀបណា? អ្វីដែលសៀវភៅនេះលើកយកមកបង្ហាញគឺជាច្រកឬក៏ជាមធ្យោបាយមួយដែលបានលើកឡើងដើម្បីអោយបុរសនិងនារីដែលនៅលីវទាំងអស់ ធ្វើការត្រិះរិះពិចារណាហើយសង្ឃឹមថានឹងអាចនាំអ្នកស្វែងរកស្នេហាពិត អ្នកស្វែងរកដៃគូអនាគត អោយរកឃើញនូវស្នេហាពិត មិនមានការបោកប្រាស់ បន្លំ ឆបោក ហើយដោយមានការស្មោះស្មគ្ររវាងភាគីទាំងពីរ ដោយមិនមានការបង្ខិតបង្ខំពីភាគីខាងណាឡើយ និង/ឬពីអ្នកមានឥទ្ធិពលណាម្នាក់ឡើយ ដូចជាឪពុកម្តាយ ឬក៏សាច់ញាតិណាឡើយ។

 

ទំនាក់ទំនង

ទូរសព្ទ៍: +855 (0) 11 51 33 42, (0)12 88 00 95, (0)12 95 87 65, (0)16 43 66 52

អាសយ៍ដ្ឋាន: #2AB, ផ្លូវ 294, សង្កាត់ទន្លេបាសាក់,
ខណ្ឌចំការមន, ភ្នំពេញ

អីមែល: info@mybestconsult.com